❌ឈប់❌"ធ្វើជាមនុស្សខ្វះទំនុកចិត្តលើខ្លួនឯង"

(វិធីឈប់អៀន ឈប់ខ្លាច និងបង្កើតទំនុកចិត្តលើខ្លួនឯង)

១. ជឿជាក់លើខ្លួនឯង ហើយហ៊ានប្រឈមមុខនឹងបញ្ហា

🪷ឧទាហរណ៍៖ ពេលគ្រូហៅឱ្យឡើងនិយាយមុខថ្នាក់ បើទោះជាភ័យក៏ដោយ ត្រូវប្រាប់ខ្លួនឯងថា "ខ្ញុំធ្វើបាន" ហើយដើរឡើងទៅនិយាយដោយក្លាហាន។

២. កត់ត្រាគោលដៅទុកនៅកន្លែងដែលងាយមើលឃើញ

🪷ឧទាហរណ៍៖ សរសេរដាក់លើក្រដាសបិទនៅជញ្ជាំងបន្ទប់ ឬមុខកញ្ចក់ថា "ឆ្នាំនេះខ្ញុំត្រូវសន្សំលុយឱ្យបាន ១០០០ ដុល្លារ" ដើម្បីមើលរាល់ថ្ងៃឱ្យមានកម្លាំងចិត្ត។

៣. ចាប់ផ្តើមធ្វើ ទោះដឹងថាអាចនឹងបរាជ័យ

🪷ឧទាហរណ៍៖ ចង់លក់នំតាម Online ក៏សាកល្បងផុសលក់សិន។ បើគ្មានអ្នកទិញ កុំទាន់អស់សង្ឃឹម ត្រូវរៀនពីកំហុសថាហេតុអ្វី (ថតរូបមិនស្អាត ឬតម្លៃថ្លៃពេក?)។

៤. បើពិបាកសម្រេចចិត្ត ត្រូវសួរអ្នកជំនាញ

🪷ឧទាហរណ៍៖ បើមិនដឹងថាត្រូវរៀនជំនាញអ្វីនៅមហាវិទ្យាល័យ កុំស្មានៗ ត្រូវទៅសួរសិស្សច្បង ឬអ្នកប្រឹក្សាយោបល់ដើម្បីជ្រើសរើសអ្វីដែលត្រូវនឹងយើង។

៥. គោរពគោលការណ៍ ឬតម្លៃរបស់ខ្លួនឯង

🪷ឧទាហរណ៍៖ បើយើងជាមនុស្សស្មោះត្រង់ មិនត្រូវកុហកអ្នកដទៃគ្រាន់តែដើម្បីយកចិត្តគេឡើយ ព្រោះវានឹងធ្វើឱ្យយើងបាត់បង់តម្លៃខ្លួនឯង។

៦. កត់ត្រា "ចំណុចល្អៗរបស់ខ្លួនឯង"

🪷ឧទាហរណ៍៖ យកសៀវភៅមកកត់ថា "ខ្ញុំពូកែធ្វើម្ហូប", "ខ្ញុំចេះលេងហ្គីតា", "ខ្ញុំជាមនុស្សចូលចិត្តជួយគេ"។ អានវាពេលណាដែលមានអារម្មណ៍មិនល្អ។

៧. ទទួលស្គាល់ការសង្ស័យ តែត្រូវរកចម្លើយតាមរយៈការធ្វើ

🪷ឧទាហរណ៍៖ ឆ្ងល់ថា "តើខ្ញុំអាចបើកឡានកើតអត់?" កុំគ្រាន់តែឆ្ងល់ ត្រូវទៅចុះឈ្មោះរៀនបើកបរឱ្យចេះតែម្តងទៅ។

៨. ឈប់មើលងាយខ្លួនឯង

🪷ឧទាហរណ៍៖ បើប្រឡងធ្លាក់ ហាមជេរខ្លួនឯងថា "ល្ងង់"។ ត្រូវនិយាយថា "លើកនេះធ្វើមិនបានល្អ តែខ្ញុំអាចខំរៀនបន្ថែមបាន"

៩. កាត់បន្ថយរឿង ឬមនុស្សដែលគ្មានប្រយោជន៍

🪷ឧទាហរណ៍៖ មិត្តភក្តិណាដែលចូលចិត្តបបួលផឹកស៊ីរាល់ថ្ងៃ ឬខ្ចីលុយមិនសង ហើយនិយាយដើមគេ គួរតែដើរចេញឱ្យឆ្ងាយ។

១០. ស្រមៃមើលភាពជោគជ័យរបស់ខ្លួនឱ្យច្បាស់

🪷ឧទាហរណ៍៖ បិទភ្នែកស្រមៃថាយើងកំពុងពាក់អាវបញ្ចប់ការសិក្សា ហើយទទួលសញ្ញាបត្រដោយស្នាមញញឹម។

១១. រៀបចំជីវិតឱ្យមានរបៀបរៀបរយ

🪷ឧទាហរណ៍៖ ធ្វើតារាងប្រចាំថ្ងៃ ម៉ោង ៦ ក្រោក, ម៉ោង ៧ ហាត់ប្រាណ, ម៉ោង ៨ ធ្វើការ។ ការចេះគ្រប់គ្រងពេលវេលា ធ្វើឱ្យយើងមានទំនុកចិត្ត។

១២. ចាប់ផ្តើមពីរឿងតូចៗសិន

🪷ឧទាហរណ៍៖ បើចង់រត់ម៉ារ៉ាតុង ៤២ គីឡូ កុំទាន់បង្ខំ។ ចាប់ផ្តើមពីការដើរ ឬរត់ ១៥ នាទីរាល់ថ្ងៃសិន។

១៣. ត្រួតពិនិត្យខ្លួនឯងជាប្រចាំ

🪷ឧទាហរណ៍៖ សួរខ្លួនឯងរាល់អាទិត្យថា "អាទិត្យនេះខ្ញុំមានខ្លាចអីខ្លះ? ខ្ញុំបានធ្វើអីឱ្យខ្លួនឯងរីកចម្រើនខ្លះ?"

១៤. ប្ដូរពីការបារម្ភ មកជាការគិតវិជ្ជមាន

🪷ឧទាហរណ៍៖ មុនពេលសម្ភាសន៍ការងារ ជំនួសឱ្យការគិតថា "ចប់ហើយ គេមិនយកខ្ញុំទេ" ត្រូវគិតថា "ខ្ញុំមានសមត្ថភាព ខ្ញុំនឹងបង្ហាញឱ្យគេឃើញ"

១៥. ផ្ដោតអារម្មណ៍លើគោលដៅ

🪷ឧទាហរណ៍៖ បើគោលដៅគឺសន្សំលុយទិញម៉ូតូ ពេលឃើញអាវស្អាតៗចង់ទិញ ត្រូវហាមចិត្តខ្លួនឯងកុំឱ្យចាយផ្ដេសផ្ដាស។

១៦. និយាយល្អៗដាក់ខ្លួនឯង

🪷ឧទាហរណ៍៖ ឆ្លុះកញ្ចក់ពេលព្រឹក ហើយប្រាប់ខ្លួនឯងថា "ថ្ងៃនេះជាថ្ងៃល្អ ខ្ញុំជាមនុស្សពូកែ"

១៧. នៅក្បែរមនុស្សដែលចូលចិត្តលើកទឹកចិត្ត

🪷ឧទាហរណ៍៖ រកមិត្តដែលពេលយើងមានបញ្ហា គេនិយាយថា "ស៊ូៗ គ្នាជឿថាឯងធ្វើបាន" មិនមែនអ្នកដែលនិយាយថា "ឈប់ធ្វើទៅ នាំតែហត់"

១៨. ឈប់ដោះសារ ធ្វើឱ្យចេញជារូបរាង

🪷ឧទាហរណ៍៖ ឈប់និយាយថា "គ្មានពេលអានសៀវភៅ"។ ដាក់ច្បាប់ឱ្យខ្លួនឯង អានមួយថ្ងៃ ៥ ទំព័រមុនចូលគេង។

១៩. រកមូលហេតុដែលធ្វើឱ្យយើងមិនជឿជាក់

🪷ឧទាហរណ៍៖ បើយើងអៀនមិនហ៊ានញញឹមព្រោះធ្មេញមិនស្អាត ត្រូវទៅជួបពេទ្យធ្មេញដើម្បីកែសម្រួលវាឱ្យស្អាត នោះយើងនឹងជឿជាក់វិញ។

២០. ទទួលខុសត្រូវលើការសម្រេចចិត្តរបស់ខ្លួន

🪷ឧទាហរណ៍៖ បើសម្រេចចិត្តឈប់ធ្វើការនេះហើយ ទោះបីលំបាករកការងារថ្មី ក៏កុំស្តាយក្រោយ ត្រូវខំរកបន្តទៀត។

២១. រកមនុស្សគំរូ (Idol) ក្នុងចិត្ត

🪷ឧទាហរណ៍៖ ឃើញរៀមច្បងម្នាក់និយាយភាសាអង់គ្លេសបានល្អ យើងយកគាត់ជាគំរូ ហើយខំរៀនតាមគាត់។

២២. កុំបោះបង់ងាយៗ

🪷ឧទាហរណ៍៖ រៀនហ្គីតាដំបូងឈឺដៃណាស់ ប៉ុន្តែកុំឈប់ ត្រូវលេងរាល់ថ្ងៃទាល់តែម្រាមដៃស៊ាំ និងលេងបានពិរោះ។

២៣. ទុកឧបសគ្គជាមេរៀន

🪷ឧទាហរណ៍៖ ត្រូវមេស្តីបន្ទោសថាធ្វើរបាយការណ៍ខុស។ កុំខឹងមេ តែត្រូវរៀនពីរបៀបធ្វើរបាយការណ៍ឱ្យត្រូវ ដើម្បីកុំឱ្យខុសលើកក្រោយ។

២៤. យកការលំបាកធ្វើជាឱកាស

🪷ឧទាហរណ៍៖ ពេលក្រុមហ៊ុនមានការងារបន្ទាន់ដែលគ្មានអ្នកណាចង់ធ្វើ យើងស្ម័គ្រចិត្តធ្វើ ដើម្បីបង្ហាញស្នាដៃឱ្យគេឃើញ។

២៥. នៅកន្លែងដែលមានថាមពលវិជ្ជមាន

🪷ឧទាហរណ៍៖ ពេលស្រ្តេស ទៅដើរលេងសមុទ្រ ទៅវត្ត ឬទៅនិយាយលេងជាមួយម៉ាក់ប៉ា ឬមនុស្សដែលយើងស្រលាញ់។

_____

ដោយ: សុវត្ថន៍-Sovathn

#សុវត្ថន៍_Sovathn #Sovatthanachhen

2025/12/7 แก้ไขเป็น

... อ่านเพิ่มเติมការមានទំនុកចិត្តលើខ្លួនឯងគឺជាមូលដ្ឋានសំខាន់សម្រាប់ជោគជ័យ និងសុខភាពផ្លូវចិត្តល្អ។ មិនថាអ្នកចង់ចាប់ផ្តើមអាជីវកម្ម ឬកែលម្អជីវិតផ្ទាល់ខ្លួន ការពង្រឹងទំនុកចិត្តអាចជួយឱ្យអ្នកច្បាស់លាស់ក្នុងការសម្រេចចិត្ត និងជម្រុញឱ្យមានសកម្មភាពវិជ្ជមាន។ ក្នុងវិធីសាស្ត្រដែលបានរៀបរាប់ពីអត្ថបទនេះ មានការកំណត់គោលដៅដាក់នៅកន្លែងងាយឃើញ ដូចជាការសរសេរពាក្យបញ្ជូនចិត្ត លើកម្ពស់វិជ្ជមាន និងការរៀបចំជីវិតដែលមានកាលវិភាគណាមួយ។ អ្នកអាចបន្ថែមវិធីនេះទៀតដោយការបង្កើតបញ្ជីចំណុចល្អៗរបស់ខ្លួន និងការពិនិត្យមើលខ្លួនឯងជាប្រចាំ ដើម្បីទទួលស្គាល់ការរីកចម្រើន និងកំណត់ការផ្លាស់ប្តូរដែលត្រូវប្រើ។ គន្លឹះមួយទៀតគឺការបម្រាស់ពីការសង្ស័យ និងការលំបាកដោយផ្ទាល់។ ជាទូទៅ ភាពខ្វះទំនុកចិត្តអាចបណ្តាលមកពីប្រវត្តិឬបទពិសោធន៍ខុសៗគ្នា ដូចជាការបរាជ័យ ឬការនិយាយអាក្រក់ពីអ្នកផ្សេង។ ដូចនេះ ការស្វែងរកមូលហេតុ និងការរកដំណោះស្រាយជាក់លាក់ ដូចជាការទទួលយកមតិយោបល់ពិបាកពីអ្នកជំនាញ ឬការសិក្សាពីការលំបាកនោះ មានសារៈសំខាន់ដល់ការកែលម្អខ្លួន។ ជាពិសេស ការថែរក្សារបរិយាភាពវិជ្ជមាន ត្រូវបានរៀបរាប់ថាគួរតែស្ថិតនៅជុំវិញមនុស្សដែលផ្ដល់សេចក្តីលើកទឹកចិត្ត និងពលកម្មវិជ្ជមាន។ ការបង្កើតបរិស្ថានដូចនេះអាចជួយកាត់បន្ថយសារធាតុបង្កការស្ទាក់ស្ទើរ និងជម្រុញឱ្យមានការលូតលាស់ចិត្តវិជ្ជមាន។ ដូច្នេះការអនុវត្តវិធីទាំង 25 ក្នុងអត្ថបទនេះ ក្បាលបន្ថែមដោយការស្វែងយល់ដល់រាល់ជំហានចូលដល់ទៅក្នុងជីវិតពិតប្រាកដរបស់អ្នក អាចជួយកាត់បន្ថយការខ្លាច និងបង្កើតទំនុកចិត្តលើខ្លួនឯងបានយ៉ាងមានប្រសិទ្ធភាព។ អ្នកអាចចាប់ផ្តើមពីជំហានតូចៗ ហើយបន្តភាពខ្វះទំនុកចិត្តរបស់អ្នកជាឱកាសសម្រាប់ការលូតលាស់។ ទំនុកចិត្តមិនមែនជារឿងបានមកយ៉ាងឆាប់រហ័សទេ ប៉ុន្តែជារឿងត្រូវការការអភិវឌ្ឍដោយកម្រិតនិងការអនុវត្តជាទម្លាប់ប្រចាំថ្ងៃ។ ការគិតវិជ្ជមាន និងការគោរពខ្លួនឯង ជាគន្លងដ៏ល្អសម្រាប់ការចាប់ផ្តើមផ្លូវនេះ។